វិមានក្រឹមឡាំង៖ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ ខែកញ្ញា)ថា ការផ្លាស់ប្តូរគោលដៅអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី។
អាចចាត់ទុកថា ជាការព្រមានដល់បណ្ដាប្រទេសលោកខាងលិច ពីផលវិបាកដ៏ធំ ប្រសិនបើពួកគេ ចូលរួមក្នុងការវាយប្រហារលើរុស្ស៊ី…!។
លោក ពូទីន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួន ត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ។
ដោយថា ទីក្រុងមូស្គូ នឹងចាត់ទុកការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រ ដោយមហាអំណាចនុយក្លេអ៊ែរ ជាការវាយប្រហាររួមគ្នា។
ការសម្រេចចិត្ត កែប្រែគោលការណ៍នុយក្លេអ៊ែរផ្លូវរបស់រុស្ស៊ី គឺជាចម្លើយរបស់វិមានក្រឹមឡាំង។
ចំពោះការវែកញែកនៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ។
ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលទៅក្នុងទឹកដីរុស្ស៊ី ដែរឬទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ការកែសម្រួលឯកសារដែលហៅថា មូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋក្នុងវិស័យនៃការទប់ស្កាត់នុយក្លេអ៊ែរ។
ត្រូវបានបង្កើតឡើង ហើយនេះគួរតែត្រូវចាត់ទុកជាសញ្ញាព្រមានដ៏ច្បាស់លាស់សម្រាប់លោកខាងលិច។
លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូដែលជិតផុតអាណត្តិ បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមបំភិតបំភ័យសមាជិកសម្ព័ន្ធយោធា។
លោក Peskov បាននិយាយថា ការសម្រេចទៅលើថាតើត្រូវចេញផ្សាយឯកសារនុយក្លេអ៊ែរនេះ ឬយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅពេលក្រោយ។ សូមបញ្ជាក់ថា គោលលទ្ធិនុយក្លេអ៊ែរ នាពេលបច្ចុប្បន្នរបស់រុស្ស៊ី ដែលបានកំណត់នៅក្នុងក្រឹត្យឆ្នាំ២០២០ ដោយលោក ពូទីន ចែងថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរដោយសត្រូវ៕