ប្រទេសនេប៉ាល់ បានបិទសាលារៀនរយៈពេល៣ថ្ងៃ បន្ទាប់ពីបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល២ថ្ងៃនៅទូទាំងតំបន់ភ្នំហិមាល័យ។
ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ ខណៈ៦៧នាក់ កំពុងបាត់ខ្លួន។
-នេះបើយោងតាមមន្ត្រី នៅថ្ងៃអាទិត្យ (ទី២៩ខែកញ្ញា)។
ទឹកជំនន់នេះ បានធ្វើឲ្យស្ទះចរាចរណ៍ មិនអាចប្រព្រឹត្តទៅបាន នៅតំបន់ជ្រលងភ្នំ Kathmandu ។
ជាកន្លែងដែលបានកត់ត្រាអ្នកស្លាប់ចំនួន៣៧នាក់ នៅក្នុងតំបន់ដែលមានប្រជាជនចំនួន ៤លាននាក់រស់នៅ និងជារដ្ឋធានីរបស់ប្រទេស។
អាជ្ញាធរបានប្រាប់ឲ្យដឹងថា សិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ប្រឈមនឹងការលំបាក ខណៈដែលសាកលវិទ្យាល័យ និងអគារសិក្សា ដែលរងការខូចខាតដោយសារភ្លៀង ត្រូវការការជួសជុល។
អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មាន Reuters ថា យើងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធបិទសាលារៀន នៅក្នុងតំបន់ដែលរងផលប៉ះពាល់រយៈពេល ៣ថ្ងៃ។
អ្នកជំនាញបាននិយាយថា ផ្នែកខ្លះនៃរដ្ឋធានី បានរាយការណ៍ថា មានភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ៣២២,២មីលីម៉ែត្រ ។
ដែលធ្វើឲ្យកម្រិតទឹកទន្លេ Bagmati ឡើងដល់កម្ពស់ ២,២ម៉ែត្រ ពោលគឺឡើងហួសពីសញ្ញាព្រមានគ្រោះថ្នាក់។
តែអ្នកព្យាករណ៍អាកាសធាតុម្នាក់ នៅក្នុងរដ្ឋធានី បាននិយាយថា មានសញ្ញាធូរសា្រលខ្លះ នៅព្រឹកថ្ងៃអាទិត្យនេះ៕