ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង១០០នាក់ គិតត្រឹមថ្ងៃអាទិត្យ(ទី២៩ខែកញ្ញា)។
ខណៈយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងបន្តការទម្លាក់គ្រាប់បែក លើគោលដៅ របស់ក្រុមហេសបូឡា…។
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៥នាក់ និង៣៥៩នាក់របួស ត្រឹមល្ងាចថ្ងៃអាទិត្យ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារតាម អាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងរបស់រដ្ឋធានីបេរូត កាលពីថ្ងៃសុក្រ ។
បានសម្លាប់មេដឹកនាំក្រុមហេសបូឡា របស់ប្រទេសលីបង់ លោក ហាសាន ណាស្រាឡា (Hassan Nasrallah) ។
ដែលបានបាញ់ផ្លោងឆ្លងព្រំដែនជាមួយអ៊ីស្រាអែលអស់រយៈពេលជិតមួយឆ្នាំ។
ក្រុមហេសបូឡា និយាយថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្កាហ្សា ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បង្កឲ្យមានសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីនសព្វថ្ងៃ៕