អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី លោក Oleg Ignasyuk បាននិយាយថា កងកម្លាំងអាកាសរុស្ស៊ី បានធ្វើការវាយប្រហារលើមូលដ្ឋានចំនួន៣កន្លែងរបស់ក្រុមសកម្មប្រយុទ្ធមកពីតំបន់ Al Tanf ដែលគ្រប់គ្រង ដោយអាមេរិក។
លោកបាននិយាយថា ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ីរី នៅតំបន់ភ្នំ និងវាលខ្សាច់ ក្នុងទីក្រុង Homs និងទីក្រុង Deir ez-Zor ។ កងកម្លាំងអាកាសរុស្ស៊ី បានវាយប្រហារលើមូលដ្ឋានចំនួនបីកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ ដែលបានចាកចេញពីតំបន់Al Tanf។
លោក Ignasyuk អាកាសចរណ៍នៃកងកម្លាំងចម្រុះប្រឆាំងភេរវករដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបង្កើតស្ថានការណ៍ដ៏គ្រោះថ្នាក់ លើប្រទេសស៊ីរី ។
ដោយធ្វើការហោះហើររំលោភលើកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះ និងដែនអាកាសរបស់ស៊ីរី។
រយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងចម្រុះនេះ បានបំពានលើកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ចំនួន ៦ដង៕