Update៖ ការបាញ់ផ្លោងរបស់អ៊ីរ៉ង់ ធ្វើឱ្យផ្ទះ១០០ខ្នង នៅអ៊ីស្រាអែល រងការខូចខាត!

ជ្ញាធរអ៊ីស្រាអែល បាននិយាយថា ផ្ទះប្រហែល 100 ខ្នងនៅភាគខាងជើងនៃទីក្រុង Hod Hasharon បានរងការខូចខាត ដោយសារ ការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ(ទី១ខែតុលា)។

ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានដកស្រង់សម្តីមន្ត្រីទីក្រុងនិយាយកាលពីថ្ងៃពុធថា អគារមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយនឹងត្រូវចំណាយពេលខ្លះក្នុងការជួសជុល ។
ខណៈដែលអគារជាច្រើនផ្សេងទៀតមានការខូចខាតតិចតួចប៉ុណ្ណោះ។

ក្រោយមកនៅថ្ងៃអង្គារ វិទ្យុកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់ បានធ្លាក់នៅតំបន់ចំហរ ក្នុងទីក្រុង Netanya ដែលមានទីតាំងនៅ Hod Hasharon ដែលជាផ្នែកនៃតំបន់ធំជាង Tel Aviv។

អ៊ីរ៉ង់​ បាន​បាញ់​មីស៊ីល​បាលីស្ទិក​ប្រមាណ ១៨០ គ្រាប់​ទៅ​លើ​អ៊ីស្រាអែល ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​គូប្រជែង​ក្នុងតំបន់​ទាំងពីរ។

កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh មេដឹកនាំ Hezbollah Hassan Nasrallah និងមេបញ្ជាការ IRGC លោក Abbas Nilforoshan ។

គួររំលឹកថា លោក Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Tehran ក្នុងខែកក្កដា ។
ខណៈដែល Nasrallah និង Nilforoshan ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅរដ្ឋធានី Beirut ប្រទេសលីបង់កាលពីសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារដោយកាំជ្រួច គឺជា កំហុសដ៏ធំមួយ ហើយថា អ៊ីរ៉ង់ នឹងចំណាយសម្រាប់វា។

ការវាយប្រហារនេះកើតឡើងចំពេលដែលអន្តរជាតិមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងក្រុមហេសបូឡា លីបង់ដែលកំពុងកើនឡើងទៅជាជម្លោះក្នុងតំបន់កាន់តែធំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version