រដ្ឋមន្ត្រីសុខាភិបាលលីបង់ បានប្រកាសកាលពីថ្ងៃពុធ(ទី២ខែតុលា) ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានកើនដល់១.៩៧៤នាក់ និង៩.៣៨៤នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៨ខែតុលាឆ្នាំមុន…។
លោក Firas Alabiad បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Beirut ថា ការវាយលុករបស់អ៊ីស្រាអែលក៏បានឆក់យកជីវិតកុមារចំនួន១២៧ នាក់ផងដែរ។
លោកបានបន្ថែមថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់បុគ្គលិកពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ចំនួន៤០នាក់ បន្ថែមពីលើការបំផ្លាញកន្លែងថែទាំសុខភាពរាប់សិបកន្លែង។
ទោះបីជាអ៊ីស្រាអែល បើកការវាយប្រហារដំណាលគ្នាលើតំបន់ហ្គាហ្សា និងលីបង់ ក៏ដោយ ការវាយប្រហារកាន់តែខ្លាំងឡើងបន្ទាប់ពីថ្ងៃទី ២៣ខែកញ្ញា ទីក្រុង Tel Aviv ។
ដោយអ៊ីស្រាអែល អះអាងថា កំពុងផ្តោតតែលើគោលដៅរបស់ក្រុម Hezbollah នៅទូទាំងប្រទេសលីបង់ ប៉ុន្តែការវាយប្រហារបានសម្លាប់មនុស្សជាង 1,100 នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
យុទ្ធនាការតាមអាកាស គឺជាការកើនឡើងនៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង Tel Aviv លើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជិត 41,800 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន។
ទោះជាយ៉ាងណា សហគមន៍អន្តរជាតិបានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់អាចបង្កើនជម្លោះ Gaza ទៅជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ៕