កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធ(ទី១៦ខែតុលា)បានដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតំបន់ West Bank ដែលបានកកាន់កាប់។
ពោលគឺ មុនថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ រយៈពេលមួយសប្តាហ៍។
សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថា ការដាក់ពង្រាយកងទ័ពថ្មីកើតឡើងលើការវាយតម្លៃថ្មីអំពីស្ថានភាពសន្តិសុខនៅមុនថ្ងៃបុណ្យ Sukkot ដែលគ្រោងនឹងចាប់ផ្តើមនៅល្ងាចថ្ងៃពុធ។
យោងតាមទិន្នន័យពីក្រុមប្រឆាំងការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now មានអ្នកតាំងលំនៅខុសច្បាប់កន្លះលាននាក់នៅក្នុងការតាំងទីលំនៅចំនួន 146 និង 224 កន្លែងនៅ West Bank ។
ភាពតានតឹង បាននិងកំពុងកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង 42,400 នាក់ ។
ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីឆ្នាំមុនបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។
ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 756 នាក់បានស្លាប់ និងជាង 6,250 នាក់ផ្សេងទៀតបានរងរបួសដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល។
ការកើនឡើងនេះធ្វើឡើង បន្ទាប់ពីមានមតិគួរឱ្យកត់សម្គាល់កាលពីខែកក្កដាកន្លងទៅដោយតុលាការយុត្តិធម៌អន្តរជាតិដែលបានប្រកាសការកាន់កាប់ដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែលថា ខុសច្បាប់ ហើយបានទាមទារឱ្យមានការជម្លៀសការតាំងទីលំនៅដែលមានស្រាប់ទាំងអស់នៅក្នុង West Bank និង East Jerusalem ៕