ស្ដ្រីរងគ្រោះអះអាងថា ប៉ូលីសស្រុកព្រែកប្រសព្វ ទារលុយពីខ្លួន១០ម៉ឺនរៀល និងត្រូវឱ្យសងលុយជំនួសចោរលួចម៉ូតូ!

(ក្រចេះ)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង)កាលពីព្រលប់ទី១៥.១០.២០២៤ ស្ដ្រីរងគ្រោះបានលើកឡើងថា មន្ត្រីនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពិតជាបានបង្គាប់និងទារលុយពីខ្លួនចំនួន១០០.០០០រៀល ប្រាកដមែន.ដោយថា ជាថ្លៃសេវាធ្វើការដោះស្រាយរឿងក្ដី…!។

បន្ថែមពីនេះ មន្ត្រីនគរបាល ក៏បានគំរាម.ឃាត់ខ្លួននាងបញ្ជូនទៅកាន់តុលាការទៀតផង ប្រសិនបើនាងនិងម្ដាយ មិនព្រមសងលុយចំនួន២.០០០.០០០រៀល ជំនួសចោរលួចម៉ូតូ…!។

-ករណីនេះលោក អធិការស្រុកព្រែកប្រសព្វបានថ្លែងថា នឹងសួរនាំមន្ត្រីក្រោមឱវាទ..។

-សូមជម្រាបថា ស្ដ្រីរងគ្រោះឈ្មោះ ផុន ចន្ធូ ភេទស្រីអាយុ១៩ឆ្នាំនៅភូមិចំបក់ផ្អែម ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

-រីឯជនលួចម៉ូតូឈ្មោះ ប៊ុន ឈាន់ ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិកំពង់បាយ ខេត្តកំពត(ត្រូវជាសង្សារជាមួយស្ដ្រីរងគ្រោះ)។

-ដោយឡែកម្ចាស់ម៉ូតូរងគ្រោះឯនេះវិញ ឈ្មោះ(ក្ដឹប.ភេទស្រី) ហើយម៉ូតូដែលបាត់បង់ម៉ាក(វ៉េវ.ពណ៌ខៀវ)។

-ទាក់ទិនបញ្ហានេះ ស្ដ្រីរងគ្រោះ ផុន ចន្ធូ បានអះអាងថា ដើមចមដំបូង នាងបានធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង…!។
រួចក៏ស្គាល់គ្នា និងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយឈ្មោះ ប៊ុន ឈាន់ រហូតមានកូនតូចម្នាក់..!។

ប៉ុន្តែអ្នកទាំង២ពុំបានសែនព្រេន.រៀបការ.ចុះសំបុត្រអាពាហ៍ពិពាហ៍.ធ្វើសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដើម្បីបំពេញមុខមាត់ជាប្ដីប្រពន្ធអ្វីឡើយ.ខណៈការរស់នៅម្ដងបាត់ម្ដងឃើញជួនទៅ.ជួនមកមិនទៀងទាត់.!។

រហូតដល់យប់ទី២២.០៩.២០២៤ ស្រាប់តែឈ្មោះ ក្ដឹប រួមនិងពលរដ្ឋមួយចំនួនក្នុងភូមិ ផ្អើលឆោឡោ.ដោយចោទថាឈ្មោះ ប៊ុន ឈាន់ គឺជាប្ដីរបស់នាងខ្ញុំ បានខ្ចីម៉ូតូរបស់ឈ្មោះ ក្ដឹប(ម៉ាកវ៉េវ) យកទៅជិៈ និងលួចយកទៅបាត់ហើយ មិនត្រឡប់មកវិញទេ…!!។

ស្ដ្រីរងគ្រោះបន្តថា ក្រោយទទួលបានព័ត៌មាននេះ នាងនិងម្ដាយបានស្រឡាំងកាំង និងភ័យស្លន់ស្លោ.ដោយមិននឹកស្មានថាឈ្មោះ ប៊ុន ឈាន់ លួចម៉ូតូគេបែបនេះសោះ.ក្នុងនោះឈ្មោះ ក្ដឹប ក៏បានប្ដឹងទៅសមត្ថកិច្ច..!។

លុះដល់ថ្ងៃទី២៥.០៩.២០២៤ ស្ដ្រីរងគ្រោះ ផុន ចន្ធូ និងម្ដាយ បានចូលទៅបំភ្លឺតាមការកោះហៅ នៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ.!។

ស្ដ្រីរងគ្រោះ ផុន ចន្ធូ បញ្ជាក់ថា នៅពេលខ្លួនផ្ដល់ចម្លើយ នៅអធិការស្រុកព្រែកប្រសព្វ….!។

គឺនាងបានអះអាងប្រាប់ប៉ូលីស អ្នកធ្វើកំណត់ហេតុថា នាងខ្ញុំមិនពាក់ព័ន្ធក្នុងការសមគំនិត ឬឃុបឃិតជាមួយឈ្មោះ ប៊ុន ឈាន់ ដើម្បីលួចម៉ូតូគេនោះឡើយ…។
ពោលគឺ ឈ្មោះ ប៊ុន ឈាន់ ខ្ចីម៉ូតូគេនិងលួចម៉ូតូគេ គឺនាងខ្ញុំមិនបានដឹងទាល់តែសោះ ហើយខ្លួនទើបនឹងដឹង នៅពេលម្ចាស់ម៉ូតូ មកផ្អើលឆោឡោប៉ុណ្ណោះ…!។

បើទោះបីនាងផ្ដល់ចម្លើយបែបនេះក្ដី ប៉ុន្តែលោកប៉ូលីសស័ក្ដិ២អ្នកធ្វើកំណត់ហេតុ.មិនស្ដាប់នោះទេ..!។
ដោយថា ទូកទៅកំពង់នៅ.ហេតុនេះប្ដីលួចម៉ូតូគេ ប្រពន្ធគឺត្រូវតែសងលុយគេ..។

បើតាមស្ដ្រីរងគ្រោះ ផុន ចន្ធូ នៅពេលនោះ មន្ត្រីប៉ូលីស បានគំរាមនាងនិងម្ដាយថា បើមិនសងលុយទៅម្ចាស់ម៉ូតូតាមការទាមទារទេ! នឹងឃាត់ខ្លួនរូបនាង បញ្ជូនទៅតុលាការមិនខានឡើយ…!។

គ្រាន់តែឮប៉ូលីស និយាយបែបនេះ ម្ដាយស្ដ្រីរងគ្រោះ បានភ័យស្លន់ស្លោរ ដោយគិតថាឈ្មោះ ផុន ចន្ធូ ទើបនិងកូនខ្ចី.បើជាប់គុក.តើចៅរបស់គាត់បានអីបៅ.ណាមួយជីវភាពពួកគាត់ក៏ខ្សត់ខ្សោយ គ្មានលុយបង់តាមការទាមទារ..!។

ទន្ទឹមនិងនោះ ម្ដាយរបស់ស្ដ្រីរងគ្រោះ បានសុំអង្វរប៉ូលិស.ដោយសន្យាថា ១ខែក្រោយ ខ្លួននឹងសងលុយចំនួន ២លានរៀល.សូមមេត្តាកុំចាប់ខ្លួនឈ្មោះ ផុន ចន្ធូ ដែលត្រូវជាកូនស្រីរបស់គាត់.ព្រោះនាង.ផុន ចន្ធូ មានកូនតូចដែលពុំទាន់ចេះដើរ..។

បន្ទាប់មកក៏ធ្វើកិច្ចសន្យាផ្ដិតមេដៃ ទើបប៉ូលីស អនុញ្ញាតឱ្យពួកគាត់ទាំងម្ដាយនិងកូន បានវិលត្រឡប់មកផ្ទះវិញ..។
មិនតែប៉ុណ្ណោះ លោកស័ក្តិ២ ថែមទាំងផ្ញើសារបង្គាប់បញ្ជាទារលុយពីស្ដ្រីរងគ្រោះចំនួន១០ម៉ឺនរៀលទៀតផង ដោយថា ប្រាក់១០ម៉ឺនរៀលនេះ ជាថ្លៃសេវាធ្វើការដោះស្រាយទំនាស់ខាងលើ…។

នាង ផុន ចន្ធូ បញ្ជាក់ទៀតថា កន្លងមករូបនាងផ្ទាល់ក៏រងគ្រោះដោយសារចាញ់បោកឈ្មោះ ប៊ុន ឈាន់ ដែរ..!។
គឺខាតទាំងខ្លួន.អស់ទាំងប្រាក់និងទ្រព្យសម្បត្តិ.វាជាបន្ទុកដ៏លំបាកទៅហើយ…!។

ប៉ុន្តែអ្វីដែលជាបន្ទុកកាន់តែធ្ងន់ថែមមួយកម្រិតទៀតនោះ គឺមន្ត្រីប៉ូលិសរួមនិងម្ចាស់ម៉ូតូ បានតម្រូវឱ្យនាង បង់លុយជំនួសឈ្មោះ ប៊ុន ឈាន់ ចំនួន២លានរៀល ដែលសកម្មភាពផ្ទុយពីអង្គហេតុ និងមិនអាចទទួលយកបាន..!។

ជាវិធីទាល់ច្រក ស្ដ្រីរងគ្រោះ ផុន ចន្ធូ បានស្នើឱ្យ(ដើមរាំង)ជួយផ្សព្វផ្សាយជាដំណឹង ទៅកាន់មហាជនរួមនិងថ្នាក់ដឹកនាំ ដើម្បីឱ្យមានវិធានការស្រាវជ្រាវលើជនល្មើស និងផ្ដល់យុត្តិធម៌ដល់ខ្លួនដោយក្ដីអនុគ្រោះ។ ខណៈនាង មិនបានសមគំនិតក្នុងអំពើ(ឆបោក.រំលោភលើទំនុកចិត្ត)លួចម៉ូតូខាងលើនោះឡើយ….!។

-ឆ្លើយតបនិងការចោទប្រកាន់នេះដែរលោក ចន្ទ សុផល្លា អធិការស្រុកព្រែកប្រសព្វបានថ្លែងប្រាប់(ដើមរាំង)ថា លោកនឹងពិនិត្យលើករណីនេះ ដោយហៅមន្ត្រីក្រោមឱវាទ.មកសួរនាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version