Update៖ ចាប់ខ្លួនអតីតប្រធានាធិបតីអាល់បានី ពីបទលាងលុយកខ្វក់!

អតីតប្រធានាធិបតីអាល់បានី Ilir Meta ត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។

លោក Meta ត្រូវបានចាប់ខ្លួននៅជិតមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងរដ្ឋធានី Tirana នេះបើយោងតាមទូរទស្សន៍ Top Channel TV ។  ដោយបានបន្ថែមថា អតីតប្រធានាធិបតីទើបតែត្រលប់មកពីកូសូវ៉ូ។

មេដឹកនាំគណបក្សសេរីឆ្វេងនិយម បានធ្វើសន្និសីទសារព័ត៌មានមួយដែលបានគ្រោងទុកនៅថ្ងៃចន្ទ ហើយគាត់ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរទៅកាន់ទីស្នាក់ការគណបក្ស។

លោក Meta អាយុ 55 ឆ្នាំត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ អំពើពុករលួយ និងការខកខានក្នុងការប្រកាសទ្រព្យសម្បត្តិលោក។

ការចាប់ខ្លួននេះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានធ្វើឡើងបន្ទាប់ពីមានដីការបស់ការិយាល័យព្រះរាជអាជ្ញាពិសេស សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

លោក Meta ជាប្រធានាធិបតីអាល់បានីពីឆ្នាំ 2017 ដល់ឆ្នាំ 2022។
លោកក៏បានបម្រើការជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងក្នុងតំណែងកំពូលផ្សេងទៀត។
យ៉ាងណាមិញប៉ូលីសនិង ពរះរាជអាជ្ញានៅ មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីការចាប់ខ្លួននេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *