ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា គណៈកម្មការបណ្តឹងឧទ្ធរណ៍របស់លីកបាល់ទាត់បារាំងបានតម្កល់ការសម្រេចចិត្តមុនរបស់ខ្លួនកាលពីថ្ងៃសុក្រដែលថា Paris Saint-Germain (PSG) ត្រូវតែបង់ប្រាក់ចំនួន 55 លានអឺរ៉ូ (59.5 លានដុល្លារ)ដល់អតីតតារាឆ្នើមរបស់ពួកគេ Kylian Mbappe ។
គណៈកម្មាការច្បាប់របស់ LFP បានសម្រេចយល់ព្រមលើ Mbappe កាលពីខែកញ្ញា ប៉ុន្តែ PSG បានទទូចថា វាមិនជំពាក់លុយគាត់ ហើយបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ គណបក្សទាំងពីរត្រូវបាន បើកសវនាការម្តងទៀតនៅថ្ងៃទី១៥ខែ តុលា។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៥ឆ្នាំរូបនេះមុននេះបានច្រានចោលសំណើសម្រុះសម្រួលមួយហើយបាននិយាយថាក្លឹបប៉ារីសជំពាក់ប្រាក់ខែបីខែនិងប្រាក់រង្វាន់ផ្សេងទៀត។
កាលពីខែកក្កដា Mbappe បានចាកចេញពី PSG បន្ទាប់ពីស្នាក់នៅរយៈពេល 7 ឆ្នាំដើម្បីចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ។ គាត់ បានឈ្នះពានលីគកំពូលបារាំងចំនួនប្រាំមួយ ជាមួយ PSG។
Mbappe ក៏បានជួយបារាំងលើកពាន FIFA World Cup 2018 នៅរុស្ស៊ី៕