ទូរទស្សន៍មជ្ឈិមបក្សកុំមុយនីស្តចិនបានរាយការណ៍ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅទីក្រុងហាណូយ ។
លោក ប្រធានរដ្ឋចិន Xi Jinping បានប្រកាសបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មីមួយ។
កាលពីម្សិលមិញ រួមជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នោះ លោកស៊ីន ជិនពេញ បានប្រកាសបង្កើតសហគមន៍វាសនារួមចិន-វៀតណាម បើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។
មេដឹកនាំចិនបានសម្តែងទំនុកចិត្តថា ព្រឹត្តិការណ៍នៃជំនួបនេះ នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃតំបន់ និងពិភពលោកទាំងមូលផងដែរ។
លោក ស៊ី ក៏បានចង្អុលបង្ហាញពីការអភិវឌ្ឍន៍ប្រកបដោយជោគជ័យនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយថែមទៀត។
ប្រធានាធិបតីចិនបានបន្ថែមថា ការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន និងវៀតណាមមួយថ្ងៃមុន គ្របដណ្តប់គ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការអន្តរភាគី និងរដ្ឋ។
យោងតាមលោក ស៊ី បានបង្ហាញពី ទំហំដ៏វិសេសវិសាលនិងជម្រៅនៃទំនាក់ទំនងចិន-វៀតណាម ៕