Update៖ អាមេរិកអះអាងថា កូរ៉េខាងជើង បានបញ្ជូនទាហាន១មុឺននាក់ ទៅជួយធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន!

មន្ទីរបញ្ចកោណ បាននិយាយថា ទាហានកូរ៉េខាងជើង ប្រមាណ១០.០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងរយៈពេល”ប៉ុន្មានសប្តាហ៍នេះ”។
មន្ទីរបញ្ចកោណ បានប្រកាសថា ការបង្កើនចំនួនទាហាន ពីសំណាក់រុស្ស៊ីនិងកូរ៉េខាងជើង គឺកំពុងបង្កើនការភ័យខ្លាចអំពីការផ្ទុះសង្គ្រាមធំ…!។
នេះយោងតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃទី២៩ តុលា។

មន្ទីរប៉ង់តាហ្គោន Sabrina Singh បាននិយាយកាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងមួយចំនួន ក្នុងចំណោមទាហាន១០.០០០នាក់ ។
ត្រូវបានដាក់ពង្រាយនៅភាគខាងកើតប្រទេសរុស្ស៊ី សម្រាប់ការហ្វឹកហ្វឺន កើនឡើងពីការប៉ាន់ប្រមាណដំបូងរបស់ទាហាន៣.០០០ នាក់កាលពីសប្តាហ៍មុន បានផ្លាស់ទីទៅជិតព្រំដែនអ៊ុយក្រែន។

លោក Singh បានប្រាប់អ្នកសារព័ត៌មានថា”ផ្នែកមួយនៃទាហានទាំងនោះបានផ្លាស់ទីទៅជិតអ៊ុយក្រែនរួចហើយ ហើយយើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីមានបំណងប្រើប្រាស់ទាហានទាំងនេះក្នុងការប្រយុទ្ធប្រឆាំង ឬដើម្បីគាំទ្រប្រតិបត្តិការនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន”។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា ការដាក់ពង្រាយយោធាកូរ៉េខាងជើងបានគំរាមកំហែងទាំងសន្តិសុខជាតិរបស់ប្រទេសលោក និងសហគមន៍អន្តរជាតិ ដោយបាននិយាយកាលពីថ្ងៃអង្គារនូវអ្វីដែលលោកបានពណ៌នាថាជាកិច្ចសហប្រតិបត្តិការយោធា “ខុសច្បាប់” រវាងរុស្ស៊ី និងកូរ៉េខាងជើង។

ជាមួយគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ពង្រាយរបស់កូរ៉េខាងជើងតំណាងឱ្យ “ការកើនឡើងគួរឱ្យកត់សម្គាល់” នៅក្នុងជម្លោះអ៊ុយក្រែន និងជា “ការពង្រីកដ៏គ្រោះថ្នាក់នៃសង្គ្រាមរបស់រុស្ស៊ី។

លោក Rutte បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូកូរ៉េខាងត្បូងអំពីការដាក់ពង្រាយកូរ៉េខាងជើងថា “កិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុបអាត្លង់ទិក”។

យ៉ាងណាមិញ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ មិនបានបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសរុស្សីនោះទេ ប៉ុន្តែបាននិយាយថា ប្រសិនបើទីក្រុងព្យុងយ៉ាងចាត់វិធានការបែបនេះ លោកជឿថា វានឹងស្របតាមបទដ្ឋានអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version