យោធាន័រវែសបានឱ្យដឹងនៅថ្ងៃចន្ទ(ទី២៨ខែតុលា)ថា ប្រទេសន័រវែសបានចុះកិច្ចព្រមព្រៀង ជាមួយអាមេរិក ដើម្បីទិញមីស៊ីលការពារដែនអាកាស AIM-120C-8 AMRAAM ក្នុងតម្លៃជាង ៣៦០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិលោក Björn Arild Gramm បាននិយាយថា កងកម្លាំងប្រដាប់អាវុធន័រវេសនឹងមានសមត្ថភាពប្រសើរជាងមុនក្នុងការការពារប្រទេសន័រវេសពីការវាយប្រហារតាមអាកាសជាមួយនឹងមីស៊ីលថ្មីៗ។
លោកបានបញ្ជាក់ថា មីស៊ីលទាំងនោះ នឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់ប្រព័ន្ធការពារដែនអាកាសនៅលើដី ប៉ុន្តែក៏អាចបំពាក់នៅលើយន្តហោះចម្បាំង F-35A របស់ន័រវែសបានផងដែរ។
គួររំលឹកថា ការបញ្ជាទិញសព្វាវុធដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ន័រវែស។ ន័រវេសជាសមាជិកអង្គការណាតូ និងមានព្រំដែនជាប់ជាមួយរុសស្ស៊ីបានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន៕