Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤៣.៥៥០នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននៅថ្ងៃសៅរ័(ទី៩ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលាឆ្នាំមុនរហូតពេលនេះ!។

បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៣.៥៥០នាក់និងរបួសសរុបប្រហែល ១០២.៧៦៥នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។ ក្រសួង៖ បន្តនិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន៤៤នាក់ និងរបួស៨១នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។ ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *