ជនជាតិចិនម្នាក់ ឆ្លងចរន្តភ្លើងពីម៉ាស៊ីនធ្វើនំ បណ្តាលឲ្យឆក់ស្លាប់មួយរំពេច!

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ វ័យជាង៣០ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាងនំពាកុងធីង ខណៈកំពុងធ្វើនំសម្រាប់ដាក់លក់ស្រាប់តែឆ្លងចរន្តងគ្គិសពីម៉ាសុីនធ្វើនំ ឆក់ស្លាប់មួយរំពេច។

ករណីឆក់ខ្សែភ្លើងនេះបង្កការភ្ញាក់ផ្អើលនៅនៅម្តុំហាងនំពាកុងធីងតាមផ្លូវលេខ ២១៥ កែងផ្លូវលេខ ២១៧ ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាងបានប្រាប់ឱ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិនជាបុគ្គលិកផ្នែកខាងធ្វើនំកំពុងធ្វើនំដាក់លក់បន្ថែម។ ប៉ុន្តែខណៈពេលដែលកំពុងធ្វើនោះ សង្ស័យម៉ាសុីនធ្វើនំឆ្លងឆ្ងចរន្តភ្លើង បណ្តាលឱ្យឆក់បុរសចិនខាងលើស្លាប់ភ្លាមៗតែម្តង ។បន្ទាប់ពីនោះ សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version