Update៖ ក្រោយល្បីថា មន្ត្រីតុលាការខេត្តព្រៃវែង កំណត់យកលុយពីពលរដ្ឋ ឥឡូវសាម៉ីខ្លួនចេញមកបញ្ជាក់ថា ជារឿងយល់ច្រឡំ!

(ព្រៃវែង)៖ បន្ទាប់ពី(ដើមរាំង)ចេញផ្សាយ កាលពីថ្ងៃទី១២.១១.២០២៤.ដែលមានអត្ថន័យថា ក្រឡាបញ្ជីម្នាក់ នៃសាលាដំបូងខេត្តព្រៃវែង បានកំណត់យកលុយពីពលរដ្ឋ ដោះលែងនៅក្រៅឃុំ និងការលើកឡើងថា មន្ត្រីតុលាការ ទទួលផលប្រយោជន៍ជាថ្នូរនឹងចេញដីការក្សាការពារដីស្រែ១កន្លែង នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នោះមក!។

នៅថ្ងៃទី១៣.១១.២០២៤ លោកស្រី សេង ស៊ីវឡាង នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង.បានចេញមុខបញ្ជាក់និងអះអាងថា”ជារឿងភ័ន្តច្រឡំទេ”តាមពិតទៅខ្លួនពុំបានប្រគល់លុយឱ្យមន្ត្រីតុលាការខេត្តព្រៃវែង ជាថ្នូរនឹងចេញដីការក្សាការពារនោះឡើយ..។

បើតាមលោកស្រី សេង ស៊ីវឡាង មូលហេតុដែលខ្លួន ផ្ដល់បទសម្ភាសន៍ដល់(ដើមរាំង)ដោយថា មន្ត្រីតុលាការទារលុយ និងបង់លុយឱ្យមន្ត្រីតុលាការនោះ។
មកពីលោកស្រី កើតទុក្ខមិនសុខចិត្ត ខឹងនិងសំណុំរឿងរបស់ខ្លួន ដែលតុលាការ បានបង្វែរឱ្យអាជ្ញាធរស្រុកពោធិ៍រៀង ដោះស្រាយ ពោលគឺរយៈពេលជាង២ឆ្នាំហើយ បែរជាអាជ្ញាធរ គ្មានដំណោះស្រាយទាល់តែសោះ…!។

ម្យ៉ាងវិញទៀត.លោកស្រី សេង ស៊ីវឡាង ក៏បានខកចិត្តចំពោះ ដីការក្សាការពារដែលចេញហើយ បែរជាភាគីវិវាទ មិនគោរពការសម្រេចរបស់តុលាការ.ដោយបន្តកាន់កាប់ដីទំនាស់ដដែល ហើយថែមទាំងប្ដឹងលោកស្រីពី៖ បទក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែងទៀតផង!។
ដែលជាហេតុនាំឱ្យ តុលាការចេញសាលក្រម ផ្ដន្ទាទោសនិងត្រូវឱ្យលោកស្រី សងសំណងទៅដើមបណ្ដឹងចំនួន២០លានរៀល.ទាំងដែលលោកស្រី ពុំមានលទ្ធភាពសង តាមអំណាចសាលក្រម…!។

រីឯករណី១ទៀត ដែលឈ្មោះ សេង ស៊ីវឡាង លើកឡើងថា មានការដោះលែងឱ្យនៅក្រៅឃុំ ជាថ្នូរនឹងផលប្រយោជន៍ តាមការស្រាវជ្រាវឃើញថា ពុំមានសំណុំរឿងព្រហ្មទណ្ឌណាមួយ ដែលពាក់ព័ន្ធនិងឈ្មោះ សេង ស៊ីវឡាង នោះទេ។
ពោលគឺឈ្មោះ សេង ស៊ីវឡាង ពាក់ព័ន្ធតែក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣២១ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានវិនិច្ឆ័យសេចក្ដី តាមអំណាចសាលក្រមស្ថាពរលេខ៤៥៣ /៨៤(ង)ព្រទ.សគបន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មួយតែប៉ុណ្ណោះ ការលើកឡើងរបស់ឈ្មោះ សេង ស៊ីវឡាង គឺជារឿងយល់ច្រឡំ។

-ក្រោយសាកសួរបន្ថែម ពីអ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី១៣.១១.២០២៤ រួមនិងការបញ្ជាក់បន្ថែមពីសាម៉ីខ្លួន(ម្ចាស់ប្រភពដើម)។
សបញ្ជាក់ឱ្យឃើញថា ការចោទប្រកាន់ពីសំណាក់ពួកគាត់ តាមបណ្ដាញសារព័ត៌មាន(ដើមរាំង)មកលើមន្ត្រីតុលាការខេត្តព្រៃវែង ដែលថាមានការបង់ប្រាក់ គឺជារឿងយល់ច្រឡំ ហើយពុំមែនជាការពិត ដូចការចោទប្រកាន់នោះឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន ជ្រាបជាព័ត៌មានកុំឱ្យមានការយល់លើស្ថាប័នតុលាការខេត្តព្រៃវែងតទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *