Update៖ រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន បណ្តាលមនុស្សស្លាប់៧នាក់!

រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា) ដោយបាញ់មីស៊ីលនិងដ្រូនរាប់រយគ្រាប់បណ្តាលឱ្យមនុស្សស្លាប់៧នាក់និងបំផ្លាញប្រព័ន្ធថាមពលអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

វាជាការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងា និងបន្ទាប់ពីមានការទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើន ប៉ុន្តែការវាយប្រហារនេះនៅតែបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនគឺផ្តោតលើកន្លែងផលិតថាមពលដែលផ្គត់ផ្គង់ដល់រោងចក្រយោធា និងឧស្សាហកម្មរបស់អ៊ុយក្រែនប៉ុណ្ណោះ។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល DTEK របស់អ៊ុយក្រែន បានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពល និងស្ថានីយផលិតថាមពលរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version