បុរសម្នាក់ចុះងូតទឹកសង្ស័យរអិលជើងធ្លាក់ចូលទន្លេបណ្ដាលឲ្យលង់ស្លាប់!

(ភ្នំពេញ)៖ បុរសម្នាក់បានដើរមកងូតទឹកនៅម្តុំកោះនរាក៏មានការសង្ស័យអាចជារអិលជើងក៏ធ្លាក់ចូលទឹកទន្លេកន្លែងជ្រៅហែលមិនរួចក៏លិចបាត់ក្រុមគ្រួសារបាត់១យប់ក៏ដើររក បែរជាឃើញស្លាប់សពហើមអណ្ដែតទឹកហើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម្តុំមាត់ទន្លេមេគង្គទីក្រុងកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលបីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤។

បេីតាមព័ត៌មានពីប្រពន្ធសពបានឲ្យដឹងថា សពត្រូវជាប្ដី)ឈ្មោះ ប៊ុនរិត ដារ៉ា អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកហាងបុកល្ហុង ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើកដែក។
ប្រភពដដែលបានបន្តថា កាលវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ប្ដីរបស់គាត់បានមកងូតទឹកទន្លេមេគង្គនៅទីក្រុងកោះនរាហើយបាត់ដំណឹងឈឹងរហូតយប់ក៏នាំគ្នាដើររកតែមិនឃើញតែបានជួបកម្មករនៅកោះនរាសាកសួរប្រាប់ភិនភាគប្ដីគាត់រួចកម្មករឆ្លើយថាឃើញគាត់ដោះខោនិងមួកចុះងូតទឹករួចបាត់អត់ឃើញឡើងមកវិញរួចក៏ទៅសួរសន្តិសុខនៅទីក្រុងកោះនរា ក៏ឆ្លើយថា មានខោនិងមួកសូមបងទៅមើលត្រូវអត់ ហើយសន្តិសុខមើលតាមទូរស័ព្ទគឺពិតជាមួកនិងខោប្ដីរបស់គាត់មែនហើយក៏ចាប់ផ្ដើមដើររកតែដោយសារយប់ពេករង់ចាំមេឃភ្លឺទេីបមករកម្ដងទៀត ។
លុះដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះនិងសាច់ញាតិបានដើរមករកមើលតាមមាត់ទន្លេមេគង្គកន្លែងដែលប្ដីគាត់ងូតទឹកក៏ឃើញសពអណ្ដែតទឹកពីច្រាំងទន្លេមេគង្គទក្រុងកោះនរា ដែលមានចម្ងាយពី៥០ម៉ែត្ររួចជួលទូកនេសាទទៅមើលឃើញពិតជាប្ដីគាត់មែន ទេីបយកខ្សែរុំលើខ្លួនអូសយកមកដាក់នៅអែបច្រាំងទន្លេហើយបានទូរស័ព្ទប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសពដើម្បីសុំយកសពទៅស្រុកកំណើតដេីម្បីធ្វេីបុណ្យដោយមិនប្ដឹងផ្ដល់ទៅលើបុគ្គលណានោះទេ ។
តាមកម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនិងអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យសព និងយោងតាមសាក្សីកម្មករទីក្រុងកោះនរា ព្រមទាំងតាមសម្ដីក្រុមគ្រួសារស្រ្តីជាប្រពន្ធ គឺជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន៕

Leave a Reply

Your email address will not be published. Required fields are marked *