អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន 61នាក់ ក្នុងនោះរួមមានស្ត្រី និងកុមារ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានលិច ខណៈពេលចេញដំណើរ ពីប្រទេសលីប៊ី។
ការិយាល័យរបស់អង្គការលីប៊ី កាលពីព្រឹកថ្ងៃអាទិត្យបានដកស្រង់សម្តី អ្នកនៅរស់ដោយនិយាយថាទូកនោះបានដឹកមនុស្សប្រហែល ៨៦ នាក់។
ការិយាល័យ IOM របស់ប្រទេសលីប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនចំណាកស្រុកមួយចំនួនធំ” ត្រូវបានគេជឿថាបានស្លាប់ដោយសារតែរលកខ្ពស់ ដែលបានបោកបក់លើទូករបស់ពួកគេ បន្ទាប់ពីវាបានចាកចេញពី Zuwara នៅលើឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសលីប៊ី។
គួរជម្រាបថា ប្រទេសលីប៊ី និងទុយនីស៊ី គឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលប្រថុយនឹងការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ក្នុងក្តីសង្ឃឹមនៃការទៅដល់អឺរ៉ុប តាមរយៈប្រទេសអ៊ីតាលី។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង 153,000 បានមកដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះពីប្រទេសទុយនីស៊ី និងលីប៊ី៕