(ភ្នំពេញ)៖ ទាហានខ្មែរបង្ហាញស្នាមជាំលើកញ្ចឹងក និងមុខ ក្រោយទាហានឈុតខ្មៅថៃ លួចឆ្មក់វ៉ៃ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះជាទង្វើកំសាកញីបំផុត។
មន្រ្តីយោធាកម្ពុជា ដែលមានភាពអត់ធ្មត់ខ្ពស់ចំពោះទង្វើថោកទាបបំផុតរបស់ទាហានឈុតខ្មៅថៃ គឺលោកព្រិន្ទបាលទោ រិន រ៉ែម នៅវរសេនាតូចលេខ៤២២ នៃកងពលថ្មើរជើងលេខ៤២ ដែលឈាមប្រចាំការនៅលើប្រាសាទតាមាន់ធំ។
ក្រោយលួចវ៉ៃទាហានខ្មែរ មេបញ្ជាការរងភូមិភាគថៃ បាននាំជនដៃដល់ទាហានឈុតខ្មៅទាំង២នាក់ មកសុំទោសទាហានខ្មែរយើង នារសៀលដដែលនៅលើប្រាសាទតាមាន់ធំ៕