ចាប់ខ្លួនក្រុមចោរជនជាតិវៀតណាម៣នាក់ទៀតនៅបឹងទន្លេសាប!

(ពោធិ៍សាត់)៖ តាមព័ត៌មានបឋមនៃ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា កាលពីរសៀលម្សិលមិញ សមត្ថកិច្ចចាប់បក្សពួកក្រុមចោរជនជាតិវៀតណាមត្រកូល(ហួន)បានចំនួន៣នាក់ទៀត រួមទាំងវត្ថុតាងមានទាំងអាវុធដែលប្រើប្រាស់ខុសច្បាប់ និងគ្រឿងញៀនផងដែរ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យជនជាតិវៀតណាម(ចោរ)នៅបឹងទន្លេសាបយ៉ាងសកម្មត្រកូល(ហួន)ដែលប្រជានេសាទជុំវិញបឹងទន្លេសាបខ្លាចរអាគ្រប់គ្នានោះត្រូវបានសមត្ថកិច្ចអនុវត្តបាននៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ប្រភពដដែលបញ្ជាក់ទៀតថាក្រុមចោរបឹងទន្លេសាបទី១-ឈ្មោះ ង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ ង្វៀង យ៉ាំងកាំ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្អូនថ្លៃ(ហួន ធី) ដែលល្បីល្បាញខ្លាំងខាងរត់ការដោះលែង បក្សពួក(ចោរ) បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅ ភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា (ង្វៀង យ៉ាំងកាំ)នេះទើបចេញពីពន្ធនាគារថ្មីៗនេះទេ និងទី៣-ត្រូវជាកូនបង្កើត(ង្វៀង យ៉ាំងកាំ)ឈ្មោះ ង្វៀង យ៉ាំងចូក ភេទប្រុស អាយុ១៣ឆ្នាំ ជនសង្ស័យជនជាតិវៀតណាម(ចោរ)បឹងទន្លេសាបយ៉ាងសកម្មត្រកូល(ហួន)ដែលប្រជានេសាទជុំវិញបឹងទន្លេសាបរងគ្រោះនេះ អាចពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ និងសារធាតុញៀនផងដែរ។ បច្ចុប្បន្នកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង។

គួររំលឹកផងដែរថា កាលពីទី៥ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សមត្ថកិច្ចនគរបាលបានអនុវត្តដីកាតុលាការសាលាដំបូងខេត្តពោធិ៍សាត់បានឃាត់ខ្លួនមេចោរឈ្មោះ ហួន ហ៊ាង។បច្ចប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ខណៈ(ហួន ហ៊ាង)នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ តុលាការបាននាំខ្លួនយកមកសួរនាំដើម្បីសម្រេចកាត់ទោស។ ប៉ុន្តែត្រូវបាននាំមកបន្តនីតិវិធីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះវិញ។ ខណៈដែលឈ្មោះ ហួន ហ៊ាង(កំពុងឃុំខ្លួន)និងបងប្រុសបង្កើតឈ្មោះ ហួន គ្រឿង ឈ្មោះ ហួន ទុង និងបក្សពួក ប្រជាពលរដ្ឋចំនួន១៧៤នាក់ផ្តិតមេដៃដាក់ពាក្យស្នើសុំជួយអន្តរាគមបន្ថែម ចូលលោកអភិបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ៕ឈ្មោះ ហួន គ្រឿង ឈ្មោះ ហួន ទុង និងបក្សពួក ប្រជាពលរដ្ឋចំនួន១៧៤នាក់ផ្តិតមេដៃដាក់ពាក្យស្នើសុំជួយអន្តរាគមបន្ថែម ចូលលោកអភិបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version