(ភ្នំពេញ)៖ កម្មករដំឡើងឆាក២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈពួកគេអង្គុយលេីរថយន្តដឹកសម្ភារ:ដំឡើងឆាកកំពុងធ្វេីដំណេីរក៏ប៉ះបោកនឹងផ្លាកប៉ាណូកាត់ទទឹងផ្លូវ ធ្លាក់រងរបួសធ្ងន់ទាំង២នាក់។ហេតុកាណ៍នេះបានកើតឡើនៅផ្លូវជាតិលេខ៣ ភូមិក្តុំរាំងដូនទ័យ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉រសៀល ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ ។
ជនរងគ្រោះចំនួន២នាក់នោះ១ឈ្មោះភេ ផាត ភេទប្រុស អាយុ២០ឆ្នាំជាកម្មករតម្លើងឆាកទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ទី២ ឈ្មោះ ចិន ភេទប្រុស អាយុ២២ឆ្នាំជាកម្មករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល រងរបួសបែកក្បាលធ្ងន់ធ្ងរ ។អ្នកឃើញហេតុបានឱ្យដឹងថាដមបូងរថយន្តធន់ធំ ផ្លាកលេខបាត់ដំបង 3A3831 ដឹកសម្ភារដំឡើងឆាកដាក់គរលើរថយន្តយ៉ាងខ្ពស់ធ្វេីដំណើរតាមផ្លូវជាតិលេខ៣ពីត្បូងទៅជេីងដោយមានកម្មករចំនួន៧នាក់អង្គុយខាងលើសម្ភារនោះ។លុះមកដល់កន្លែងខាងលើស្រាប់តែមានផ្លាកប៉ាណូពាណិជ្ជកម្មមួយកាត់ទទឹកផ្លូវ កម្មករដែលអង្គុយខាងលើមិនចាប់អារម្មណ៍ក៏ប៉ះក្បាលបណ្តាលឱ្យធ្លាក់ដីរងរបួស២នាក់។ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះជីវិត។បន្ទាប់មករថយន្តដឹកសម្ភារបានបន្តដំណើររហូតដល់រង្វង់មូលគល់ស្ពានអាកាសផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះឈ្នះទើបឈប់ត្រូវសមត្ថកិច្ច
ឃាត់រថតន្យបង្កយកតៃកុងទៅបន្តនីតិវិធី៕