ជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលមិនស្គាល់អត្តសញ្ញាណមួយទៅលើកណ្តាលទីក្រុង Aleppo ក្នុងប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAnadolu។
យន្តហោះចម្បាំងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារលើទីលានមួយនៅកណ្តាលទីក្រុងអាឡិបប៉ូ ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធប្រឆាំងរបប។
ការប៉ាន់ប្រមាណដំបូងបន្ទាប់ពីការវាយប្រហារតាមអាកាសបង្ហាញពីការស្លាប់របស់ជនស៊ីវិលជាច្រើន ដោយមិនទាន់មានចំនួនពិតប្រាកដនៅឡើយ។
ចាប់តាំងពីថ្ងៃពុធមក ក្រុមប្រដាប់អាវុធដែលបាននិងកំពុងប៉ះទង្គិចគ្នាជាមួយកងកម្លាំងរបបនៅភាគខាងជើងប្រទេសស៊ីរីបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនៅតំបន់ជនបទនៃខេត្ត Idlib និងខេត្ត Aleppo។
ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ក្រុមប្រដាប់អាវុធបានដណ្តើមបានភូមិជាង 50 នៅភាគខាងកើត និងភាគអាគ្នេយ៍នៃខេត្ត Idlib ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបលោក Assad រួមជាមួយនឹងភាគច្រើននៃទីក្រុង Aleppo ។
កាលពីថ្ងៃសុក្រក្រុមទាំងនោះបានចូល ទៅ កណ្តាលក្រុងអាឡិបប៉ូហើយបានទៅដល់ ស្រុកកណ្តាលនៅពេលល្ងាច។
នៅថ្ងៃទី 27-28 ខែវិច្ឆិកាក្រុមប្រឆាំងរបបនេះ បានរុលទៅមុខយ៉ាងលឿនពីតំបន់ជនបទភាគខាងលិចនៃទីក្រុងអាឡិបប៉ូ ឆ្ពោះទៅកាន់កណ្តាល ដោយចាប់យកតំបន់ជាច្រើននៅក្នុងទីជនបទរបស់ Idlib ៕