ចាប់ផ្សឹកសាមណេរមួយអង្គ ក្រោយបែកធ្លាយប្រឡែងលេងជាមួយយុវតីម្នាក់ នៅវត្តអរុណវតី!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០២៤នេះ សាមណេរ ចន សីហា ត្រូវបានចាប់ផ្សឹកហើយ ក្រោយបែកធ្លាយប្រឡែងលេងជាមួយយុវតីម្នាក់ នៅវត្តអរុណវតី ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានបណ្តាញទំនាក់ទំនងសង្គមបង្ហោះព្រោងព្រាត ។

សូមបញ្ជាក់ថា ៖ មួយរយៈពេលចុងក្រោយ នេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងទៅលើព្រះសង្ឃមួយចំនួនដែលបានប្រព្រឹត្តខុសធម៌វិន័យសង្ឃ ដូច ជាការលួចលាក់មានទំនាក់ទំនងស្នេហា ជាមួយស្ត្រីភេទ ការថតរូបបង្ហាញលុយ ដប ស្រា និងស្លៀកពាក់ ជាប្រជារាស្ត្រសាមញ្ញជាដើម ។ ទង្វើទាំងនេះត្រូវបានគេវិភាគ ឃើញថា បានធ្វើឲ្យប៉ះពាល់ដល់តម្លៃ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ តើគួរតែមានច្បាប់ដាក់ទោសទណ្ឌលើព្រះសង្ឃដែលប្រព្រឹត្តខុសធ្ងន់ធ្ងរលើធម៌វិន័យសង្ឃក្រោយពេលផ្សឹកដែរឬទេ?៕

Leave a Reply

Your email address will not be published. Required fields are marked *