ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃ(ទី៣ ខែធ្នថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនឡើងដល់ ២៥នាក់ហើយ ជាមួយ នឹងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត។
ប្រភពពីសារព័ត៌មានAP។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសថៃបាននិយាយនៅលើ Facebook ថា ខេត្តចំនួន 12 នៅភាគខាងត្បូងប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ចាប់តាំងពីចុងខែវិច្ឆិកាមក ដែលប៉ះពាល់ដល់មនុស្សចំនួន ៤១០ ៤៥១នាក់។
តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបាន រាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅ ខេត្ត Pattani, Narathiwat, Songkhla និង Yala។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារឧតុនិយមថៃ បានព្រមានថែមទៀត អំពីការបន្តធ្លាក់ភ្លៀងខ្លាំង រហូតដល់យ៉ាងហោចថ្ងៃទី៥ ខែធ្នូ។ ខាងរដ្ឋាភិបាលថៃ បានដាក់ពង្រាយ ក្រុមជួយសង្រ្គោះ និងបានបែងចែកថវិកា ប្រមាណ៥០លានបាត (១.៤៥លានដុល្លារ) ដល់ខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងសង្រ្គោះទឹកជំនន់។ ក្នុងថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តីថៃ ក៏បានអនុម័តការផ្តល់ ប្រាក់ ៩ ០០០បាត (ជាង២៦០ដុល្លារ) ក្នុងមួយគ្រួសារ ដល់ប្រជាជនដែលរងផលប៉ះពាល់ ផងដែរ៕