Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.៧០៨នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី៨ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។

បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៤.៧០៨នាក់ និងរបួសសរុប ប្រហែល១០៦.០៥០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួង៖ បន្តនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន៤៤នាក់ និងរបួស៧៤នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។
-ប្រភពពីសារព័ត៌មាន Anadolu Agency។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន។
-កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។
អ៊ីស្រាអែល ក៏ ប្រឈម នឹង សំណុំរឿង ប្រល័យពូជសាសន៍ នៅ តុលាការ យុត្តិធម៌ អន្តរជាតិ ចំពោះ សកម្មភាព របស់ខ្លួន នៅ ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *