អ្នកដំណើរម្នាក់នៅលើជើងហោះក្នុងប្រទេសម៉ិកស៊ិកបានព្យាយាមបង្វែរយន្តហោះទៅអាមេរិកដោយបង្ខំ ប៉ុន្តែត្រូវបានបញ្ឈប់ដោយអ្នកបើកបរយន្តហោះ និងអ្នកដំណើរ។
ប្រភពពីសារព័ត៌មានAnadolu។
ក្រោយពេលឃាត់ខ្លួន បុរសខាងលើបានសារភាពថា ការព្យាយាមប្លន់យន្តហោះមិនបានសម្រេច គឺផ្តើមចេញពីសាច់ញាតិជិតស្និទ្ធរបស់គាត់ ត្រូវបានចាប់ជំរិតហើយអាយុជីវិតរបស់គាត់ត្រូវបានគំរាមកំហែងដោយឧក្រិដ្ឋជន។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ Volaris ដែលជាក្រុមហ៊ុនអាកាសចរណ៍សំខាន់មួយរបស់ប្រទេស បាននិយាយថានៅលើជើងហោះហើរលេខ 3401 ពី El Bajio កណ្តាលប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុងព្រំដែន Tijuana ក្នុង Baja California បុរសអាយុ 31 ឆ្នាំរូបនេះបានព្យាយាមបង្វែរយន្តហោះទៅកាន់សហរដ្ឋអាមេរិក។ “តាមរយៈការប្រើប្រាស់កម្លាំង” ។
ជនសង្ស័យបានវាយប្រហារអ្នកបម្រើលើយន្តហោះ ហើយព្យាយាមទម្លាយចូលទៅក្នុងកាប៊ីនយន្តហោះ និងគ្រប់គ្រងយន្តហោះ មុនពេលត្រូវបានរារាំង។
យន្តហោះបានធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Guadalajara ចម្ងាយប្រហែល 1,380 ម៉ាយ (2,220 គីឡូម៉ែត្រ) ពីគោលដៅរបស់វា ដែលសមាជិកនៃឆ្មាំជាតិកំពុងរង់ចាំគាត់រួចហើយ។
បុរសនេះធ្វើដំណើរជាមួយប្រពន្ធ និងកូនពីរនាក់ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី 3 ទៅ 20 ឆ្នាំ៕