Breaking៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក និយាយថាឥណ្ឌារឹងទទឹងក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក!

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា កិច្ចព្រមព្រៀងពាណិ្ជកម្មធំៗមួយចំនួន នៅតែស្ថិតក្នុងដំណើរការដើម្បីសម្រេចរួមទាំងស្វីស និងឥណ្ឌា ប៉ុន្តែឥណ្ឌា រឹងរូសបន្តិចក្នុងកិច្ចចរចាជាមួយអាមេរិក។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ ២០២៥។

លោក Bessent បានប្រាប់កម្មវិធី Fox Business ថាលោករំពឹងថារដ្ឋបាលលោក ត្រាំ អាចបញ្ចប់ការចរចាពាណិជ្ជកម្មនានានៅចុងខែតុលា។ លោកគូសបញ្ជាក់ថា នោះគ្រាន់តែជាការចង់បាន ប៉ុន្តែលោកគិត ថាយើង ស្ថិត ក្នុងស្ថានភាពល្អមួយហើយ។ លោកគិតថាយើងអាចនឹង មានការព្រមព្រៀងលើលក្ខខណ្ឌសំខាន់ៗជាមួយប្រទេសទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *