បុរសម្នាក់ កំពុងកាត់ដែកស្រាប់តែបាក់ផ្លែម៉ូទ័រ ខ្ទាតត្រូវពោះធ្លាយពោះវៀនចេញមកក្រៅ!

(ភ្នំពេញ)៖ ជាងផ្សារដែកម្នាក់ពេលកំពុងកាត់ដែក សំយ៉ាបផ្ទះឱ្យគេស្រាប់តែបាក់ផ្លែដែកខ្ទាតទៅចំពោះបណ្តាលឱ្យធ្លាយពោះវៀន ចេញមកក្រៅ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម៉ះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលនៅក្នុងភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌកំបូលកាលពីល្ងាចថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៤ ។
ជនរងគ្រោះឈ្មោះ សឹម ពុត ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងផ្សារដែកស្រុកកំណេីតនៅភូមិវត្តព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងក្រុមជាងបានមកកាត់ដែកសម្រាប់តយ៉ាកផ្ទះឱ្យគេ។ លុះមកដល់វេលាខាងជនរងគ្រោះបានទាញម៉ូទ័រមកកាត់ដែកជាកង់ៗ បន្ទាប់ស្រាប់តែបាក់ផ្លែម៉ូតូទ័រខ្ទាតចំពោះបណ្តាលឱ្យធ្លាយពោះចេញពោះវៀនមកក្រៅរងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាសង្គ្រោះជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *