Update៖ លោក បៃដិន នឹងផ្ដល់ជំនួយជាអាវុធប្រមាណជា៥០០លានដុល្លារ ដល់អ៊ុយក្រែន!

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ)ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ជំនួយជាអាវុធទំហំទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន Reuters។

ការប្រកាសរបស់លោក Antony Blinken ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចប់ អាណត្តិនៃរដ្ឋបាលរបស់លោក បៃដិន។
ទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ក៏បានឱ្យដឹងថាខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស និងអាវុធមួយចំនួនទៀត គិតជា ទឹកប្រាក់ ៧២៥លានដុល្លារ ទៅឱ្យអ៊ុយក្រែន។
បើតាមលោក Blinken ក្នុងកញ្ចប់ជំនួយដែលសហរដ្ឋអាមេរិកប្រកាសបញ្ជូនទៅឱ្យអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងមីស៊ីល HARM ព្រមទាំងអាវុធមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *