Update៖ បារាំង នឹងបញ្ជូនក្រុមការទូតទៅកាន់ប្រទេសស៊ីរី!

ប្រទេសបារាំង នឹងបញ្ជូនក្រុមការទូតទៅកាន់ប្រទេសស៊ីរី នៅថ្ងៃអង្គារ(ទី១៧ខែធ្នូ) ដើម្បីវាយតម្លៃស្ថានភាពនយោបាយ និងសន្តិសុខ បន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាលលោក Bashar al-Assad។
ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ក្រុមអ្នកការទូតនេះ នឹងរាយការណ៍ពីស្ថានការណ៍ នៅក្នុងប្រទេសស៊ីរីមកក្រសួង។
ក្រសួងការបរទេសបារាំង បាននិយាយថាក្រុមការទូតបារាំងមួយក្រុមនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនៅថ្ងៃអង្គារនេះ ដើម្បីបង្ហាញឆន្ទៈរបស់បារាំងក្នុងការគាំទ្រប្រជាជនស៊ីរី»។ ក្រសួងបានសង្កត់ធ្ងន់ថា ក្រុមអ្នកការទូតនេះ នឹងវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេស ហើយនឹងរាយការណ៍ជូនរដ្ឋមន្រ្តី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version