Update៖ អ៊ីស្រាអែល បន្តវាយលុកយ៉ាងសាហាវ ខណៈសាកសពគរពាសពេញផ្លូវនៅភាគខាងជើងហ្កាហ្សា!

វេជ្ជបណ្ឌិតប៉ាឡេស្ទីនម្នាក់បានព្រមានកាលពីថ្ងៃអាទិត្យ(ទី១៥ខែធ្នូ) អំពីមហន្តរាយបរិស្ថាននៅភាគខាងជើងហ្គាហ្សា ខណៈដែលសាកសពស្លាប់គរគ្នាពាសពេញតំបន់ ចំពេលមានការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែល។

លោក Mohammad Abu Afsh ប្រធានអង្គការសង្គ្រោះវេជ្ជសាស្ត្រដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានសាកសពជាច្រើននៅតាមដងផ្លូវដែលមិនអាចទៅដល់បាន” ។
លោកបានព្រមានថា ៖សាកសពជាច្រើនហើមស្អុយរលួយត្រូវបានសត្វឆ្កែហែកសុីជាចំណីនៅតាមដងផ្លូវយ៉ាងអាណោចអាធម្ម។

កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅភាគខាងជើងហ្គាហ្សាចាប់តាំងពីថ្ងៃទី 5 ខែតុលាដើម្បីចោទប្រកាន់ថារារាំងក្រុមតស៊ូប៉ាឡេស្ទីន Hamas ពីការប្រមូលផ្តុំឡើងវិញ។ យ៉ាងណាមិញប៉ាឡេស្ទីនបាន ចោទប្រកាន់អ៊ីស្រាអែលពីការស្វែងរកការ កាន់កាប់តំបន់នោះនិងបង្ខំឲ្យជនភៀសខ្លួន ចេញ។

ចាប់តាំងពីពេលនោះមក ស្ទើរតែគ្មានជំនួយមនុស្សធម៌ រួមទាំងស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នោះ ដែលធ្វើឲ្យប្រជាជនដែលនៅសល់នៅក្នុងតំបន់នេះ ប្រឈមនឹងគ្រោះទុរ្ភិក្ស។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សជិត 4,000 នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមកនៅភាគខាងជើងហ្គាហ្សា។

លោក Abu Afsh បាននិយាយថា មានការខ្វះខាតគ្រូពេទ្យវះកាត់ធ្ងន់ធ្ងរនៅភាគខាងជើងតំបន់ហ្គាហ្សា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត។

លោកបានបន្ថែម ថា ៖ « កងទ័ព អ៊ីស្រាអែលកំណត់គោលដៅមន្ទីរពេទ្ និង បុគ្គលិកពេទ្យម្តងហើយម្តងទៀតហើយ រារាំងគ្រូពេទ្យមិនឲ្យចូលដល់តំបន់ ហ្គាហ្សាភាគខាងជើង ។

អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនរងគ្រោះជាង 44,900 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

ឆ្នាំទីពីរនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបានទាក់ទាញការថ្កោលទោសអន្តរជាតិកាន់តែខ្លាំងឡើង ដោយមន្ត្រី និងស្ថាប័ននានាដាក់ស្លាកការវាយប្រហារ និងការទប់ស្កាត់ការផ្តល់ជំនួយថាជាការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញប្រជាជន។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនកាលពីខែមុនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតប្រធានការពារជាតិរបស់គាត់ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ Gaza៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version