Update៖ បង់ក្លាដែស គ្រោងនឹងរៀបចំបោះឆ្នោតជាសកលនៅឆ្នាំក្រោយ!

លោក Muhammad Yunus មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស កាលថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថា ការបោះឆ្នោតជាសកលថ្មីមួយ នឹងត្រូវរៀបចំឡើង នៅអំឡុងចុងឆ្នាំក្រោយ ឬក៏នៅអំឡុងដើមឆ្នាំ២០២៦។

ប្រភពពីសារព័ត៌មាន AFP។
លោក Muhammad Yunus ដែលបានក្លាយជា ប្រមុខទីប្រឹក្សា នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ក្រោយការផ្ទុះបាតុកម្ម យ៉ាងកក្រើក ដែលបានទម្លាក់អតីតនាយករដ្ឋមន្រ្តី លោកស្រី Shiekh Hasina ចេញពីអំណាច កាលពីខែសីហា ឆ្នាំនេះ បានទទួលរងសម្ពាធ ឱ្យកំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការរៀបចំបោះឆ្នោតសកលថ្មី។ នាពេលនេះ លោក Yunus កំពុងដឹកនាំរដ្ឋបាលបណ្តោះអាសន្នមួយ ដើម្បីដោះស្រាយនូវអ្វីលោកហៅថា បញ្ហាប្រឈមដ៏លំបាកបំផុត នៃការស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនសរុប១៧០លាននាក់មួយនេះឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version