Update៖ អ៊ុយក្រែន និយាយថាខ្លួនបានសម្លាប់មន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ី!

ប្រភពទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បាននិយាយថា ការសម្លាប់ លោកឧត្តមសេនីយ៍ Igor Kirillov មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ីនៅទីក្រុងមូស្គូនាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារនេះ។

ប្រភពពីសារព័ត៌មាន AFP។
លោក Kirillov បានបាត់បង់ជីវិត ជាមួយជំនួយការរបស់លោក នៅពេលគ្រឿងផ្ទុះ ដែលបង្កប់នៅជាប់យានអគ្គិសនី scooter ១គ្រឿង ត្រូវបានបំផ្ទុះឡើង នៅខាងក្រៅអគារស្នាក់នៅមួយខ្នង ក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។

ប្រភពខាងលើ បាននិយាយថា ការសម្លាប់ឧត្តមសេនីយ៍ទោរុស្ស៊ីរូបនេះ ដែលមានតួនាទីជា ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៊ី គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារ SBU ដ្បិតលោក Kirillov គឺជាឧក្រិដ្ឋជនសង្រ្គាម និងជាគោលដៅស្របច្បាប់ ដោយសាររូបលោក បានបញ្ជាឱ្យមានការប្រើប្រាស់ អាវុធគីមីដែលត្រូវបានហាមឃាត់ ប្រឆាំងមកលើយោធាអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *