ភ្នំភ្លើងមួយនៅភាគនិរតី នៃប្រទេសអ៊ីស្លង់បានផ្ទុះឡើង បញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ ១សប្តាហ៍ បន្ទាប់ពីអ្នកស្រុកជិត4,000 នាក់នៃទីក្រុងក្បែរនោះ ត្រូវបានជម្លៀសចេញ ចំពេលមានសកម្មភាពរញ្ជួយដីខ្លាំង។
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់បាននិយាយកាលពីថ្ងៃចន្ទថា “នៅម៉ោង 22:17 នាទីល្ងាចនេះ ការផ្ទុះភ្នំភ្លើងបានចាប់ផ្តើមភាគខាងជើងនៃ Grindavik នៅលើឧបទ្វីប Reykjanes” ។
អ៊ីស្លង់មានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការផ្ទុះដែលអាចកើតមានបន្ទាប់ពីការរញ្ជួយដីតូចៗរាប់ពាន់បានវាយប្រហារតំបន់ប្រហែល 40 គីឡូម៉ែត្រ (25 ម៉ាយល៍) ភាគខាងត្បូងនៃរដ្ឋធានី Reykjavik ។
ដែលជំរុញឱ្យមានការជម្លៀសពីទីក្រុងនេសាទ Grindavik និងការបិទកន្លែងស្ប៉ាកំដៅផែនដី Blue Lagoon នៅក្បែរនោះ។
គួរជម្រាបថា អ៊ីស្លង់គឺជាប្រទេស ដែលហ៊ុំព័ទ្ធដោយភ្នំភ្លើងសកម្មចំនួន 33ដែលជាចំនួនខ្ពស់បំផុតនៅអឺរ៉ុប។
វាលាតសន្ធឹងលើភ្នំកណ្តាលអាត្លង់ទិក ដែលជាស្នាមប្រេះនៅបាតសមុទ្រដែលបំបែកបន្ទះផែនដីអឺរ៉ាស៊ី និងអាមេរិកខាងជើង៕