ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននាំគ្នាធ្វើការតវ៉ាតទល់គ្នា នៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃសៅរ៍ ទី២១ ខែធ្នូក្រោយការបោះឆ្នោតដកតំណែងរបស់សភា ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។
ប្រភពពីសារព័ត៌មាន Reuters។
ក្រុមអ្នកប្រឆាំង លោក Yoon រាប់ម៉ឺននាក់អាយុចន្លោះពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ បានប្រមូលផ្តុំគ្នានៅរសៀលម៉ោង ៣ ដោយមានគ្រវីដំបងភ្លើង K-Pop និងសញ្ញាដែលសរសេរពាក្យថាឱ្យចាប់ខ្លួន លោក Yoon ជាដេីម។
រីឯក្រុមអ្នកគាំទ្រលោក Yoon ជាច្រើនពាន់នាក់ ដែលភាគច្រើនមានវ័យចំណាស់ និងជាក្រុមអ្នកអភិរក្សនិយម ប្រឆាំងនឹងការដកតំណែងលោក Yoon ហេីយគាំទ្រឱ្យស្តារអំណាចរបស់លោកឡើងវិញ បានប្រមូលផ្តុំគ្នាតាំងពីពាក់កណ្តាលថ្ងៃត្រង់មក។
គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសេអ៊ូល) បាតុកម្មគាំទ្រ និងប្រឆាំងលោក Yoon នៅសង្កាត់ Gwanghwamun កណ្តាលរដ្ឋធានីសេអ៊ូលមិនមានការប៉ះទង្គិចគ្នាណាមយទេ៕