Update៖ ឧទ្ធម្ភាគចក្រសង្គ្រោះរបស់ទួរគី បុកអគារមន្ទីរពេទ្យ បណ្តាលឱ្យស្លាប់៤នាក់!

កាលពីថ្ងៃ(អាទិត្យទី២២ខែធ្នូ) មនុស្ស ៤នាក់បានស្លាប់ នៅភាគនិរតីនៃប្រទេសទួរគី ។

បន្ទាប់ពីឧទ្ធម្ភាគចក្រសង្គ្រោះ បានបុកជាមួយអគារមន្ទីរពេទ្យ ហើយបានធ្លាក់។
ប្រភពសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះ កំពុងហោះចេញពីមន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Mugla ដោយមានផ្ទុកអ្នកបើកយន្តហោះ២នាក់ វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកពេទ្យម្នាក់ទៀត។

អភិបាលតំបន់ Mugla លោក Idris Akbiyik បានប្រាប់អ្នកយកព័ត៌មានថា ឧទ្ធម្ភាគចក្របានបុកជាន់ទី ៤ នៃអគារមន្ទីរពេទ្យ មុននឹងធ្លាក់មកដី។
គ្មាននរណាម្នាក់នៅក្នុងអគារ ឬនៅលើដីបានរងរបួសឡើយ ។
ខណៈហេតុការណ៍នេះកើតឡើងក្នុងស្ថានភាពអ័ព្ទខ្លាំង ហើយមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

វីដេអូពីកន្លែងកើតហេតុបង្ហាញ ពីកំទេចកំទីរាយប៉ាយជុំវិញ បរិវេណខាងក្រៅអគារមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version