Update៖ នាយករដ្ឋមន្ត្រីអ៊ីតាលី ព្រមានរុស្ស៊ី ដែលប្រើប្រាស់ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីបំផ្លាញស្ថិរភាពសហភាពអឺរ៉ុប!

លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៉ីតាលី ព្រមានថា រុស្ស៊ីបង្កការគំរាមកំហែងលើសពីសង្គ្រាមនៅអ៊ុយក្រែន ដោយអាចប្រើប្រាស់ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីបំផ្លាញស្ថិរភាពសហភាពអឺរ៉ុប។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនៅហ្វាំងឡង់ លោកស្រី Meloni សង្កត់ធ្ងន់ថា ការគំរាមកំហែងពីរុស្ស៊ី គឺទូលំទូលាយជាងការស្រមៃហើយនឹងមិនបញ្ឈប់ត្រឹមការបញ្ចប់នៃជម្លោះនៅអ៊ុយក្រែនឡើយ។ លោកស្រីបានលើកឡើងពីបញ្ហាប្រឈមផ្សេងៗ រួមមាន លទ្ធិប្រជាធិបតេយ្យ ការជះឥទ្ធិពលលើមតិសាធារណៈ ស្ថានភាពនៅអាហ្វ្រិក វត្ថុធាតុដើម និងជាពិសេស ការធ្វើចំណាកស្រុក។
លោកស្រីជំរុញឱ្យសហភាពអឺរ៉ុបការពារព្រំដែនឱ្យកាន់តែរឹងមាំ និងមិនអនុញ្ញាតឱ្យរុស្ស៊ី ឬក្រុមឧក្រិដ្ឋជនប្រើប្រាស់លំហូរជនចំណាកស្រុកខុសច្បាប់ដើម្បីបង្កអស្ថិរភាព។
លោកស្រីរិះគន់ថា កន្លងមក សហភាពអឺរ៉ុបផ្តោតតែលើការបែងចែកបន្ទុកជនភៀសខ្លួន ដែលជាហេតុធ្វើឱ្យមិនអាចការពារព្រំដែនបានប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version