នៅថ្ងៃបុណ្យណូអែល សម្តេចប៉ាប Francis បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAnadolu។
សម្តេច ប៉ាប បានថ្លែងទៅកាន់ហ្វូងមនុស្ស ពីវិហារ Saint Peter’s Basilica នៅថ្ងៃបុណ្យណូអែល ដែលជា ថ្ងៃកំណើតរបស់គ្រិស្តសាសនិក Messiah ដើម្បីថ្លែងការសួរសុខទុក្ខ របស់ព្រះអង្គ ។
លោក បាន អធិស្ឋាន សុំឲ្យអាវុធ ស្ងប់ស្ងាត់ នៅអ៊ុយក្រែន ដែល ហែកហួរដោយសង្រ្គាមហើយបាន អំពាវនាវ ឲ្យ មានកម្លាំង និងការបើក ចំហក្នុងការចរចានិងការសន្ទនាដើម្បី ស្វែង រកសន្តិភាពត្រឹមត្រូវនិង យូរអង្វែងចំពោះបញ្ហា។
សម្តេចសង្ឃអាយុ 88ឆ្នាំក៏បានអធិស្ឋានសម្រាប់ការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសនៅតំបន់ហ្គាហ្សា ហើយបានសម្តែងក្តីសង្ឃឹមសម្រាប់ “បទឈប់បាញ់” និង “ជំនួយ” ដល់ប្រជាជនដែលរងគ្រោះដោយភាពអត់ឃ្លាន និងសង្រ្គាម៕