អ្នកកាន់អាវុធ ចំពុះទុង ដាវ ស្នាប់ដៃ ដោយគ្មានការ អនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ!

(ភ្នំពេញ)៖.បទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ការផលិត ការនាំចូល ការនាំចេញ និងសន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត ដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។

ចំណែកបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវ អាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ ពី ១ លានរៀល ទៅ ៦ លានរៀល ។
ត្រូវផ្តន្ទាទោសដូចគ្នា គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូនអាវុធដែលចូលក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ (បទផលិត ឬធ្វើ ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត) នៃក្រមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *