Update៖ អ៊ុយក្រែន អះអាងថា ការប្រយុទ្ធគ្នានៅតំបន់Kursk ទាហានកូរ៉េខាងជើង យ៉ាងច្រើនបានស្លាប់និងរបួស!

កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយមានការការពារតិចតួចពីទាហានរុស្ស៊ីដែលពួកគេកំពុងប្រកៀកស្មាប្រយុទ្ធជាមួយ។
ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាជាវីដេអូកាលពីយប់ថ្ងៃសុក្រ លោក ហ្សេលេនស្គី បានឱ្យទៀតថារុស្ស៊ីបានបញ្ជូនទាហានកូរ៉េខាងជើងទៅសមរភូមិប្រយុទ្ធ ជាមួយការផ្ដល់ការការពារតិចតួចបំផុត ហើយ ទាហានកូរ៉េខាងជើងត្រូវចាត់វិធានការជាអតិបរមាដើម្បីកុំឱ្យក្លាយជាឈ្លើយសឹក។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ការបាត់បង់របស់ពួកគេគឺគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ យើង ឃើញថាទាំងយោធារុស្ស៊ីនិងមេបញ្ជាការកូរ៉េខាងជើង មិនបានចាប់អារម្មណ៍លើការការពារអាយុជីវិតទាហានកូរ៉េខាងជើងទាំងនេះឡើយ»។ លោកបន្ថែមថាអ្វីៗត្រូវបានរៀបចំទុករួចជាស្រេច ដូច្នេះវាពិបាកណាស់ដើម្បីឱ្យពួកយើងចាប់ខ្លួនពួកគេ ដោយពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងគ្នាឯង។ រុស្ស៊ៅបានបញ្ជូនពួកគេទៅប្រយុទ្ធជាមួយការការពារតិចតួច៕

Leave a Reply

Your email address will not be published. Required fields are marked *