Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់១២០នាក់!

អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានកើនដល់១២០នាក់ហើយ…!។

ប្រភពពីព័ត៌មាន AFP។

មកទល់ពេលនេះ មានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ។
ដែលស្ថិតនៅលើយន្តហោះ ដូច្នេះហើយ តួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង នៅពេលយន្តហោះនោះ ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។
-វីដេអូចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ មិនអាចបង្អង់ល្បឿន ។
ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ វាផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយយន្តហោះ បន្តិចប៉ុណ្ណោះ។

សារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់ខាងលើ ទំនងជាបានកើតឡើង ។
ក្រោយការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកខាងក្រៅបាន ហើយបង្ខំឱ្យយន្តហោះនោះ ត្រូវព្យាយាមចុះចត ទាំងគ្មានកង់។
ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា ការស៊ើបអង្កេតលម្អិត កំពុងតែប្រព្រឹត្តទៅ។

យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកក នៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ​អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់។
ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ៕

Leave a Reply

Your email address will not be published. Required fields are marked *