កាលពីថ្ងៃអង្គារ(ទី៣១ខែធ្នូ) ប៉ូលិសបានប្រកាសថា ពួកគេបានកំណត់អត្តសញ្ញាណជនរងគ្រោះនៃការវាយប្រហារដោយភ្លើងឆេះរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉ក។
ប្រភពពីសារព័ត៌មានAnadolu។
យោងតាមនាយកដ្ឋានប៉ូលីសញូវយ៉ក (NYPD) បានឱ្យដឹងថាស្ត្រីអាយុ 61 ឆ្នាំឈ្មោះ Debrina Kawam រស់នៅក្នុង Toms River រដ្ឋ New Jersey ។
ជនរងគ្រោះ Kawam បានដេកលក់នៅលើឡានរថភ្លើងក្រោមដីក្នុងទីក្រុង Brooklyn កាលពីថ្ងៃទី 22 ខែធ្នូ នៅពេលដែលបុរសម្នាក់បានដុតនាង ហើយរត់គេចខ្លួន។
គួរជម្រាបថា ជនសង្ស័យ Sebastian Zapeta អាយុ 33 ឆ្នាំត្រូវបានចាប់ខ្លួនហើយចាប់តាំងពីពេលនោះមកត្រូវបានចោទប្រកាន់ពីបទឃាតកម្មនិងការដុត។ Zapeta មកពីប្រទេស Guatemala ហើយបានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់៕