កាលពីថ្ងៃអង្គារ (ទី៣១ខែធ្នូ) អ៊ីស្រាអែល បានប្រកាសទទួលខុសត្រូវជាផ្លូវការចំពោះការធ្វើឃាតអតីតអនុប្រធានក្រុមហាម៉ាស់ លោក Saleh al-Arouri នៅប្រទេសលីបង់។
ប្រភពពីសារព័ត៌មានAnadolu។
លោក Aouri ត្រូវបានសម្លាប់ក្នុងការវាយ ប្រហារតាមអាកាសដែលសំដៅលើអាផាតមិនមួយនៅជាយក្រុងភាគខាងត្បូងនៃក្រុង Beirut ក្នុងខែមករាឆ្នាំនេះ។
ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បាននិយាយថា “សេវាសន្តិសុខក្នុងស្រុក Shin Bet បានអះអាងទទួលខុសត្រូវជាផ្លូវការចំពោះការធ្វើឃាតរបស់ Arouri នៅក្នុងប្រទេសលីបង់” ។
យ៉ាងណាមិញ បទឈប់បាញ់ដ៏ផុយស្រួយមួយបានកើតឡើងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីថ្ងៃទី 27 ខែវិច្ឆិកា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាង 14 ខែរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា ជុំវិញសង្រ្គាមប្រល័យពូជសាសន៍របស់ទីក្រុង Tel Aviv នៅលើតំបន់ហ្គាហ្សា ដែលមានមនុស្សជាង 45,500 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និង កុមារ ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។
នៅក្រោមលក្ខខណ្ឌបទឈប់បាញ់ អ៊ីស្រាអែលត្រូវបានតម្រូវឱ្យដកកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងនៃខ្សែបន្ទាត់ពណ៌ខៀវ ដែលជាព្រំដែនជាក់ស្តែងជាដំណាក់កាល ខណៈដែលកងទ័ពលីបង់ត្រូវដាក់ពង្រាយនៅភាគខាងត្បូងលីបង់ក្នុងរយៈពេល 60 ថ្ងៃ។
ទិន្នន័យពីក្រសួងសុខាភិបាលលីបង់បានបង្ហាញថា ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់បានចាប់ផ្តើមនៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 មានជនរងគ្រោះចំនួន 4,063 នាក់ត្រូវបានសម្លាប់រួមទាំងស្ត្រី កុមារ និងបុគ្គលិកសុខាភិបាល ខណៈដែល 16,663 នាក់ផ្សេងទៀតបានរងរបួស៕