ថ្មីៗនេះលោក Elon Musk នាយកប្រតិបត្តិ (CEO) បានបរិច្ចាគភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla ចំនួន ២៦៨,០០០ហ៊ុនដល់អង្គការសប្បុរសធម៌មួយ ប៉ុន្តែមិនបញ្ចេញឈ្មោះ។
ប្រភពពីសារព័ត៌មានInvesting.com នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
យោងតាមឯកសារបានបង្ហាញថា Musk ដែលកាន់កាប់ភាគហ៊ុនប្រហែល ១២.៨ភាគរយនៃក្រុមហ៊ុន Tesla បានធ្វើការបរិច្ចាគជាផ្នែកមួយនៃ «ផែនការពន្ធចុងឆ្នាំ» របស់លោកទៅ «អង្គការសប្បុរសធម៌» ខណៈអង្គការនេះ ត្រូវបានគេមើលឃើញថា មិនមានចេតនាលក់ភាគហ៊ុនបែបនេះក្នុងពេលបច្ចុប្បន្ននោះទេ។ យ៉ាងណាមិញ ការបរិច្ចាគនេះ គឺធ្វើតាមគំរូស្រដៀងគ្នាកាលពីឆ្នាំ២០២២ នៅពេលដែល Musk បានបរិច្ចាគភាគហ៊ុន Tesla ដែលមានតម្លៃ ១.៩៥ ពាន់លានដុល្លា និងនៅឆ្នាំ២០២១ បានបានបរិច្ចាគប្រហែល ៥.៧៤ ពាន់លានដុល្លារដល់ Musk Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់លោក៕