Update៖ យោធាអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារទៅលើប៉ុស្តិ៍បញ្ជាការរុស្ស៊ីក្នុងទីក្រុង Maryino!

កាលពីថ្ងៃព្រហស្បតិ៍(ទី២ខែធ្នូ) យោធាអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារទៅលើប៉ុស្តិ៍បញ្ជាការរុស្ស៊ីក្នុងទីក្រុង Maryino តំបន់ Kursk ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បន្តកាន់កាប់ផ្នែកខ្លះនៅទីនោះ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។
យោធារុស្ស៊ីនិយាយថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់មីស៉ីលអ៊ុយក្រែនចំនួន ៤គ្រាប់ នៅក្នុងតំបន់ ហើយបើតាមអភិបាលតំបន់ ការវាយប្រហារនេះធ្វើឱ្យខូចខាតអគារផ្ទះល្វែងខ្ពស់មួយ និងអគារផ្សេងទៀតនៅក្នុងភូមិជាប់គ្នានោះ។
យោធាអ៊ុយក្រែនបានបញ្ជាក់តាមបណ្តាញតេឡេក្រាម ដូច្នេះថាការវាយប្រហារទាំងនេះ បានរំខានដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសកម្មភាពភេវកម្មប្រឆាំងជនស៊ីវិលស្លួតត្រង់អ៊ុយក្រែន។ នៅក្នុងសារដោយឡែកមួយទៀត បានបង្ហាញនូវវីដេអូដែលយោធានិយាយថា មានការខូចខាតមូលដ្ឋានរុស្ស៊ី ក្នុងស្រុក Ivanovskoye ជាប់នឹងទីក្រុង Maryino។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានពីភាគីទាំងពីរ បានដោយឯករាជ្យនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version