សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបំពាក់មេដាយ “មាសការងារ” ជូនកងកម្លាំងធ្វើប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រចំនួន៦៤រូប ដែលមានស្នាដៃល្អក្នុងកិច្ចប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាក់និងអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៕