Update៖ រុស្ស៊ី និយាយថាខ្លួនបានបាញ់ទម្លាក់មីស៉ីល ATACMS ៨គ្រាប់និងបានកាន់កាប់ភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន!

កាលពីថ្ងៃសៅរ៍(ទី៤ ខែមករា) ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយអាមេរិកចំនួន ៨គ្រាប់។

ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន របស់អ៊ុយក្រែនចំនួន១០គ្រឿង នៅលើទឹកដីរុស្ស៊ីកាលពីព្រឹកថ្ងៃសៅរ៍ រួមទាំងបីនៅលើតំបន់ Leningrad ភាគខាងជើងប្រទេសផងដែរ។
អាកាសយានដ្ឋាន Pulkovo នៃទីក្រុង St Petersburg ត្រូវផ្អាកដំណេីរការបណ្តោះអាសន្ននូវការមកដល់ និងចាកចេញនៃជើងហោះហើរនៅព្រឹកថ្ងៃសៅរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *