Update៖ រុស្ស៊ីនឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលលើតំបន់ Belgorod!

កាលពីថ្ងៃសៅរ៍ (ទី៤ ខែមករា) រុស្ស៊ី បាននិយាយថាខ្លួននឹងសងសឹកវិញបន្ទាប់ពីអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន៨គ្រាប់មកលើតំបន់ Belgorod។ប៉ុន្តែម៉ីស៊ីលទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកម្ទេចចោល។

ប្រភពពីសារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា «កាលពីថ្ងៃទី៣ ខែមករា មានការប៉ុនប៉ងមួយរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើតំបន់ Belgorod ដោយប្រើមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះរបស់របបកៀវ ដែលទទួលបានការគំាទ្រពីលោកខាងលិចនឹងត្រូវប្រឈមមុខនឹងការសងសឹកវិញ»។ក្រសួងបន្ថែមថាមីស៊ីល ATACMS ទាំង៨គ្រាប់ត្រូវបានបាញ់ទម្លាក់។ តែក្រុមមន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *