Update៖ តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោក Yoonសារជាថ្មី!

នៅថ្ងៃអង្គារ(ទី៧ខែមករាឆ្នំ២០២៥) តុលាការកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីព្យួរតំណែងពីបទបះបោរ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយ។

ប្រភពពីសារព័ត៌មាន Reuters។

ចំណាត់ការនេះ បង្កើនភាពតានតឹងនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលក្រុមអ្នកស៊ើបអង្កេតនៅតែប្តេជ្ញានាំខ្លួនលោក Yoon មកសាកសួរ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីដ៏ចម្រូងចម្រាស កាលពីដើមខែធ្នូកន្លងទៅ។
ការប៉ុនប៉ងលើកដំបូង ដើម្បីអនុវត្តដីកាចាប់ខ្លួន កាលពីសប្តាហ៍មុន បានទទួលបរាជ័យ ដោយសារតែប្រធានអង្គភាពស៊ើបអង្កេត ត្រូវបានរារាំងដោយខ្សែសង្វាក់មនុស្ស នៃសេវាសន្តិសុខប្រធានាធិបតី និងឆ្មាំយោធារាប់រយនាក់ ដែលឈរយាមនៅខាងក្រៅលំនៅដ្ឋានរបស់លោក Yoon។ ទោះបីជាមានការរារាំងនេះក្តី ប្រធានអង្គភាពស៊ើបអង្កេត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថា ពួកគេនៅតែប្តេជ្ញាក្នុងការនាំខ្លួនលោក Yoon ចូលមកកាន់តុលាការ។
មន្ត្រីតុលាការបានគូសបញ្ជាក់ឱ្យដឹងថា មេធាវីរបស់លោក Yoon បានព្យាយាមស្វែងរកមធ្យោបាយផ្លូវច្បាប់ ដើម្បីរារាំងការចាប់ខ្លួន ដោយបានដាក់សំណើសុំទៅតុលាការក្រុងសេអ៊ូល ដើម្បីទុកជាមោឃៈនូវដីកាចាប់ខ្លួន។ ទោះយ៉ាងណា តុលាការបានបដិសេធសំណើនេះ កាលពីថ្ងៃអាទិត្យ ដោយផ្តល់ភ្លើងខៀវដល់ក្រុមអ្នកស៊ើបអង្កេត ក្នុងការបន្តការប៉ុនប៉ងចាប់ខ្លួន។
ទន្ទឹមនឹងនេះ លោកក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ពីបទបះបោរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *